Breaking News
Loading...
Friday, November 1, 2013

បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​បើក​ម៉ូតូ​ទៅ​មុខ​លែង​រួច​ មក​ឈប់​​ដេក​លើ​ចិញ្ចើម​ផ្លូវ​ធ្វើ​ព្រងើយ​


រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោក បើកម៉ូតូទៅមុខលែងរួច មកឈប់ដេកលើចិញ្ចើមផ្លូវ ធ្វើព្រងើយ ហាក់មិនខ្លាចចោរលួចម៉ូតូ ឬបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត ខណៈដែលប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង ៣ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី០១ វិច្ឆិកា ២០១៣ នៅចំណុចមុខផ្ទះលក់គ្រឿងសំណង់គ្រប់ប្រភេទយីហោ ហួត ជា នៅតាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសស្រវឹងស្រាជោកខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏ព្យាយាមដាស់ឲ្យភ្ញាក់ ហើយគាត់បានបន្តដំណើរទៅមុខបាត់ទៅ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved