ទោះ​ពុំ​មែន​ជា​ទូរសព្ទ​ដែល​មាន​អេក្រង់​ពត់ពែន​បាន តែ​យ៉ាង​ហោច Galaxy Round របស់ Samsung ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​សប្ដាហ៍​មុន បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​សាធារណជន​មិន​តិច​ទេ ព្រោះ​ជា Smartphone រាង​កោង​ដំបូង​បំផុត​​លើ​លោក។

អាន៖ LG ប្រកាស​ក្ដែងៗ​ថា នឹង​បង្ហាញ Smartphone អេក្រង់​បត់​មុន​គេ

Samsung Galaxy Round តម្លៃ​ប្រហែល ១ពាន់​ដុល្លារ

បច្ចេកវិទ្យា​របស់ Samsung ដែល​បាន​យក​កញ្ចក់​ស្រោប​ពី​លើ​អេក្រង់ Super AMOLED flexible ពុំ​អាច​បត់បែន​បាន​នោះ​ទេ ពោល​បាន​ត្រឹម​បង្កើត​ចេញ​ជា​រោង​កោង (បញ្ឈរ) ប៉ុណ្ណោះ។ មាន​មតិ​លើកឡើង​ថា Samsung ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ទី១ ដែល​មាន​ទូរសព្ទ​កោង ឱ្យ​បាន​មុន LG ដែល​ធ្លាប់​មាន​ព័ត៌មាន​ថា LG កំពុង​ផលិត Smartphone បំពាក់ flexible display ដែរ។ តម្លៃ​របស់ Smartphone កោង​នេះ​ប្រហែល ១ពាន់​ដុល្លារ។ តោះ​បើក​ប្រអប់ ទូរសព្ទ​កោងដំបូង​លើ​លោក​នេះ​តិច​មើល៍ តើ​អស្ចារ្យ​យ៉ាង​ណា៖


អាន​លក្ខណៈ​សម្បត្តិ​លំអិត​របស់ Galaxy Round សូម​ ចុច​ត្រង់​នេះ

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ softpedia