Breaking News
Loading...
Tuesday, October 15, 2013

នៅ​ក្នុង​​បន្ទប់​​ជួល​​តែ​​ពីរ​​នាក់​​ស្ងាត់ៗ បង្ខំ​​រំលោភ​​មិត្ត​​ភក្តិ​​គូ​​ដ​ណ្តឹង ហើយ​​ចង​ក​​សម្លាប់​ខ្លួន​


​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បន្ទាប់​ពី ធ្វើ​​ស​កម្ម​ភាព​​ចាប់​រំលោភ​​នារី​​ម្នាក់ បាន​សម្រេច​​ហើយ អង្វរ​​នាង​​កុំ​​ឲ្យ​​ប្តឹង​​ស​មត្ថ​កិច្ច តែ​​នារី​​រង​គ្រោះ​​មិន​​ព្រម រត់​​ទៅ​ប្តឹង​ស​មត្ថ​កិច្ច ស្រាប់​តែ​​ជន​ល្មើស សម្រេច​ចិត្ត​​ច​ង​.​ក​សម្លាប់​ខ្លួន នៅក្នុង​បន្ទប់​ផ្ទះជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ នៅ​បន្ទប់​ផ្ទះជួល​លេខ​៣២ បរិវេណ​អតីត​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​បុរស​ដែល​ចងក​សម្លាប់ខ្លួន​មានឈ្មោះ វណ្ណា អាយុ​ជាង ៣០ ឆ្នាំ ជា​កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ​តា​កេរ ឃុំ​តា​កេរ ស្រុក​កំពង់លាវ ខេត្តព្រៃវែង មាន​គូ​ដណ្តឹង​ឈ្មោះ ម៉ឹង សុផាត អាយុ ២៦ ឆ្នាំ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ មាន​ស្រុកកំណើត ភូមិ​ដំណាក់​ជើង ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ចំណែក​នារី​រងគ្រោះ  មានឈ្មោះ សែម សំអាន អាយុ ២១ ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ជាមួយ​គូ​ដណ្តឹង ជនល្មើស​ដែល​ចងក​សម្លាប់ខ្លួន​។​

 

​មុនពេល​កើតហេតុ​ឈ្មោះ វណ្ណា បាន​ទៅលេង​គូ​ដណ្តឹង ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ចំនួន​៣​ថ្ងៃ មកហើយ ។ លុះ​មកដល់​យប់​ថ្ងៃកើតហេតុ នារី​ជា​គូ​ដណ្តឹង​និង​មិត្តភក្តិ​ម្នាក់ទៀត  បាន​ទៅធ្វើ​ការ​វេន​យប់ ទុក​ឲ្យ​នារី​រងគ្រោះ និង​ឈ្មោះ វណ្ណា ស្នាក់​នៅក្នុង​បន្ទប់​ជួល តែ​២​នាក់​។ ឆ្លៀតឱកាស​នោះ​ឈ្មោះ វណ្ណា បាន​យក​កូនកាំបិត គំរាម​ទៅលើ​នារី​រងគ្រោះ រួច​ចាប់រំលោភ​បានសម្រេច​ម្តង ។ ក្រោយមកទៀត នារី​រងគ្រោះ​ក៏បាន​ទៅ​ហៅ បងប្រុស​បង្កើត​របស់​នាង និង​ទៅប្តឹង​សមត្ថកិច្ច មូលដ្ឋាន​ឲ្យ​មក​នាំខ្លួន ជនសង្ស័យ​ដើម្បី​សួរនាំ  ស្រាប់តែ​ពេលនោះ​ជនសង្ស័យ​ភ័យ​ខ្លួន ក៏បាន​ខ្ទាស់​គន្លឹះទ្វារ​បន្ទប់ សម្រេច​ចងក​ធ្វើអត្តឃាត តែម្តងទៅ ៕

Wat 151013 Wat 151012 Wat 15103

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved