Breaking News
Loading...
Wednesday, October 16, 2013

តូច​ចិត្ត​ប្រពន្ធ​សុំលែង និង​ចាញ់​​ល្បែង​ លោត​ទឹក​សម្លាប់ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​


រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារលេងល្បែង រហូតដល់លង់ខ្លួនអស់ម៉ូតូ និងប្រពន្ធបានលែងលះទៀត ក៏តូចចិត្តបញ្ចប់ជីវិតដោយមកលោតទឹក សម្លាប់ខ្លួននៅកណ្តាលស្ពានជ្រោយចង្វា តែដោយសារបុរសនោះចេះ ហែលទឹកបានអណ្តែតរហូត ដល់មុខផ្សាររាត្រីក៏ឡើងគោកត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្ អើលកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹកថ្ងៃទី១៦ តុលា ២០១៣ នេះ ស្ថិតនៅចំណុចកណ្តាលស្ពានជ្រោយចង្វា ។

តាមប្រភពពីបងប្រុសបង្កើតឈ្មោះអ៊ឹង សុផាន់ណារ៉ា បានឱ្យដឹងថា ប្អូនប្រុសរបស់គាត់ឈ្មោះអ៊ឹង សុផាន់តារា អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ១២០ ផ្លូវ១១០ ក្នុងភូមិកាកាបខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

គាត់បានបន្តទៀតថា ប្អូនប្រុសរូបនេះលេងល្បែង រហូតដល់លង់ខ្លួន ហើយនៅថ្ងៃកើតហេតុនោះ បានសុំឱ្យគាត់ជូនមកចំណត រថយន្តនៅម្តុំជ្រោយចង្វា ខណៈពេលដែលកំពុងតែជិះនៅលើស្ពានជ្ រោយចង្វាបានពាក់កណ្តាលផ្លូវ ប្អូនប្រុសរបស់គាត់ប្រាប់ថា ជ្រុះស្បែកជើង ហើយគាត់ក៏ឈប់ម៉ូតូ ពេលនោះស្រាប់តែប្អូនគាត់រត់ឡើងលើបង្កាន់ ដៃស្ពានហក់ចូលក្នុងទឹកទន្លេប្រូងតែម្តង តែសំណាងល្អចេះហែលទឹកបាន អណ្តែតរហូតដល់មុខផ្សាររាត្រី។



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved