យោង​តាម​ទិន្នន័យ​​​ប្រមូល​បាន​​ពី​កម្មវិធី (app) Locket បាន​ឱ្យ​ដឹង​ថា ជា​មធ្យម​អ្នក​ប្រើ​ទូរសព្ទ​តែង​ឆែក​មើល​ទូរសព្ទ​របស់​គេ ៩ដង​ក្នុង​មួយ​ម៉ោង និង​ដោះ​សោ (unlock) ទូរសព្ទ ១១០ដង​ក្នុង​មួយ​ថ្ងៃ ហើយ​សកម្មខ្លាំង​បំផុត​ចន្លោះ​ពី​ម៉ោង ៥ល្ងាច​ដល់​ម៉ោង ៨យប់

អាន៖ រថយន្ត​​ប្រើ​ហ្គាស​និង​ប្រើ​សាំង​ពលរដ្ឋ​និយាយ​អី​ខ្លះ?

តាម​របាយការណ៍​ដដែល​នេះ ឱ្យ​ដឹង​ទៀត​ថា user ឆែក device របស់​ខ្លួន​ជា​មធ្យម​មាន​ន័យ​ថា គឺ​ចុច​លើ​ប៊ូតុង Home ដើម្បី​មើល screen ទូរសព្ទ ឬ​ដោះ​សោ ១១០ដង/ថ្ងៃ។ ១ម៉ោងៗ​មាន​អ្នក​ឆែក​មើល​ចន្លោះ​ពី ៤ដង ទៅ ៩ដង។ សកម្មភាព​ឆែក​មើល​ច្រើន​បំផុត​គឺ​នៅ​ចន្លោះ​ពី​ម៉ោង ៥ល្ងាច ទៅ ៨យប់ គឺ​មាន​រហូត​ដល់​ទៅ ៧៥% នៃ​អ្នក unlock ទូរសព្ទ និង​ប្រើ​ធ្វើ​សកម្មភាពផ្សេងៗ​​លើ​នោះ។ ចំណែក​ចន្លោះ​ពេល​ពី​ម៉ោង ៣ព្រឹក ដល់ ៥ព្រឹក​មាន​អ្នក​ឆែក​ទូរសព្ទ ២៤% ដែល​តួលេខ​នេះ​ស្មើ​នឹង ១ភាគ៤

រីឯលោក Charlie Warzel ជា​ការីនិពន្ធ​រង​ទទួល​បន្ទុក​ផ្នែក​បច្ចេកវិទ្យា​របស់​គេហទំព័រ buzzfeed បាន​កត់​សំគាល់​ថា តួលេខ​អ្នក​ឆែក​ទូរសព្ទ​អាច​កើន​ខ្ពស់​ជាង​តួលេខ​ខាង​លើ​ទៅ​ទៀត ពោល​អាច​មាន​ដល់ ១៥០ដង/ថ្ងៃ។ មនុស្ស​ធ្វើ​ការ​ឆែក​ទូរសព្ទ​របស់​គេ ជា​មធ្យម ផ្ញើ​សារ​ចំនួន ២៣ដង សន្ទនា​ទូរសព្ទ ២២ដង និង ១៨ដង​សម្រាប់​សកម្មភាព​ផ្សេង​ទៀត។

សូម​ចុច​អាន៖ ឃើញ​រថយន្ត Google ដើរ​ថត​នៅ​តំបន់​ជនបទ​មួយ​ក្នុង​ប្រទេស​កម្ពុជា

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ dailymail