Breaking News
Loading...
Saturday, October 19, 2013

គេថា លី ឡា បង្ហោះ​រូប​ភាព​សិច​ស៊ី លើ​ហ្វេស​ប៊ុក​​ជា​​ធ្នាក់​​ទាក់​យ​ក​ភាព​ល្បី?


តារា​សម្តែង​វ័យក្មេង ទទួល​ភាព​ល្បី​តាមរយៈ​ការបញ្ចេញ​សាច់​សិច​ស៊ី កញ្ញា លី​ឡា ត្រូវបាន​ទស្សនិកជន និង​ស្រទាប់​យុវវ័យ​មាន​កោត​សរសើរ​​ពី​មាត់​មួយ​ទៅ​មាត់មួយ នេះបើតាម​​ការចុះផ្សាយ​របស់ CEN។

ស៊ីអីអិន បានបន្តទៀតថា គ្រប់ៗ​គ្នា​ថា នាង​ពូកែ​សម្តែង ធ្វើ​ច​រិ​ក​បែប​ក្រមិចក្រមើម ឆ្នាស់ឆ្នើម​គួរ​ឲ្យ​គ្រឺត​ខ្នាញ់ ជាមួយនឹង​ភាព​សិច​ស៊ី គ្មាន​ដែន​កំណត់​។

ជាក់ស្តែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ កញ្ញា លី​ឡា ត្រូវបាន​ទស្សនិកជន និង​ស្រទាប់​យុវវ័យ​និយម​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​មើលឃើញថា រូបភាព​របស់​នាង ដែល​បាន​បង្ហោះ​ទាំងអស់ គឺ​សុទ្ធសឹងតែ​ជា​រូប​សិច​ស៊ី​ធ្វើ​ឲ្យ​មនុស្ស​ប្រុសៗ​ឃើញ​ហើយ ក៏​លង់​នឹង​សម្រស់​ជាមួយ​ភាព​សិច​ស៊ី​របស់​នាង ។​

សូមបញ្ជាក់ថា តារាសម្តែងវ័យក្មេង និយមស្លៀកពាក់ សិចស៊ី កញ្ញា លីឡា ត្រូវបានមហាជន និងស្រទាប់យុវវ័យស្គាល់ យ៉ាង​ច្បាស់​តាម​រយៈ ការ សម្តែង ខារ៉ាអូខេ បទចម្រៀង និងតាមរយៈស្ពត ពាណិជ្ជកម្មផ្សេងៗ ។

ស្រីស្រស់ លីឡា បានឈានជើង ចូលប្រឡូកក្នុងពិភពសិល្បៈ រយៈពេលជិត២ឆ្នាំ មកហើយ  តែបើគិតពីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាងវិញ ហាក់ត្រូវបានមហាជន ទូទៅស្គាល់យ៉ាងច្រើន ជាងតារាសម្តែង មួយចំនួនផ្សេងទៀត ដែលចូលសិល្បៈ រយៈ ពេល ប្រហាក់ ប្រហែលនាង។
ប្រភពពី៖​ ​www.readkhmer.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved