ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​បាន​យក​ឈ្នះ​អាហ្សង់ទីន​ ៣-២ ព្រឹក​មិញ​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​កក់​កៅអី​ទៅ FIFA World Cup នៅ​ប្រេស៊ីល​ឆ្នាំ​ក្រោយ​បាន​នៅ​ឡើយ​ទេ ក្រោយ​ចាញ់​ពិន្ទុ និង​គ្រាប់​បាល់​ក្រុម​ឈីលី និង​អេក្វាឌ័រ។ ជយលាភី​ចំណាត់​ថ្នាក់​លេខ​​៥ របស់​អ៊ុយរុយហ្គាយ ​មុន​នេះ​បន្តិច​ ​ទាមទារ​​បន្ត​ការ​ប្រកួត play-off ទល់​នឹង​ក្រុម​លេខ​៥​តំបន់​អាស៊ី ហ្សកដានី ដើម្បី​បាន​មួយ​កៅអី ទៅ​ប្រេស៊ីល​ ឆ្នាំ​ក្រោយ។

កីឡាករ​ក្រុម​អ៊ុយរុយហ្គាយ​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

៣គ្រាប់​របស់​អ៊ុយរុយហ្គាយ​ ធ្វើ​បាន​ដោយ Cristian Rodriguez (នាទី ៧), Luis Suarez (ប៉េណាល់ទី នាទី​៣៤) និង Edinson Cavani (នាទី​៤៩)។ រី​ឯ​២គ្រាប់​របស់​អាហ្សង់ទីន​ធ្វើ​បាន​ដោយ Maxi Rodriguez នៅ​នាទី​១៥ និង​៤១។ ៣ពិន្ទុ​បន្ថែម​​​នេះ បាន​ជួយ​ឲ្យ​អ៊ុយរុយហ្គាយ​ឡើង​ដល់​២៥ពិន្ទុ​ស្មើ​​អេក្វាឌ័រ​ ប៉ុន្តែ​មិន​អាច​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៤​ដែល​ត្រូវ​ជាប់​ទៅ​ប្រេស៊ីល​នោះ​ទេ ដោយ​សារ​ចាញ់​សំណល់​គ្រាប់​បាល់។ យ៉ាង​ណា​មិញ​អាហ្សង់ទីន​ដែល​ដឹង​ខ្លួន​​ច្បាស់​ថា​ជាប់​ស្វ័យប្រវត្តិ​ទៅ​ហើយ​នោះ មិន​បាន​ដាក់​កីឡាករ​សំខាន់ៗ​ឲ្យ​ចូល​លេង​នោះ​ទេ ដូច​ជា Lionel Messi ជា​ដើម។

ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​១៦​ប្រកួត​ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង​កន្លង​មក ក្រុម​៤​ដែល​បាន​ជាប់​ទៅ​ប្រេស៊ីល​ គឺ ​អាហ្សង់ទីន កូឡុំប៊ី ឈីលី និង​អេក្វាឌ័រ ខណៈ​អ៊ុយរុយហ្គាយ​ដែល​ជាប់​លេខ​៥​ នឹង​ត្រូវ​ប្រកួត play-off ទល់​នឹង​ក្រុម​លេខ​៥​តំបន់​អាស៊ី ហ្សកដានី ដើម្បី​ដណ្ដើម​​កន្លែង​មួយ​ទៅ World Cup។ ការ​ប្រកួត play-off នោះ នឹង​ត្រូវ​ធ្វើ​ឡើង​​២ជើង​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា។

លទ្ធផល​កាល​ពី​ព្រឹក​មិញ៖

(បូលីវី និង​ប៉េរូ កំពុង​ប្រកួត)

តារាង​ចំណាត់ថ្នាក់​ក្រោយ​ប្រកួត​ព្រឹក​មិញ (មិន​ទាន់​គិត បូលីវី និង​ ប៉េរូ)

វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​រវាង​អ៊ុយរុយហ្គាយ និង​អាហ្សង់ទីន៖

ចាំ​មើល​មើល៍ ថា​តើ​អ៊ុយរុយហ្គាយ ឬ ហ្សកដានី ដែល​អាច​ជាប់​ទៅ​ World Cup ឆ្នាំ​ក្រោយ?

អត្ថបទ​ទាក់ទង៖ កូឡុំប៊ី​កក់​កៅអី​នៅ World Cup តាម​អាហ្សង់ទីន ក្រោយ​វាយ​បក​យ៉ាង​សាហាវ​យប់​មិញ

- អាហ្សង់ទីន, អាមេរិក, កូស្តារីកា ជាប់​ទៅ​ World Cup ក្រោយ​ឈ្នះ​ព្រឹក​មិញ

អាន​អត្ថបទ​ផ្សេង​ទាក់ទង​នឹង World Cup សូម​ចុច​ត្រង់​នេះ

អត្ថបទ៖ សុខ សុវត្ថិ
រូបភាព៖ fifa