Breaking News
Loading...
Thursday, October 17, 2013

ស្នេហា​ជា​ស្លាប​ទាំង​ពីរ​…


សេចក្ដីស្នេហា ៖ ពិតជាគ្មានសំណាងល្អ និងខាតបង់បំផុតនៅពេលដែលនារី មួយចំនួនបានរួមរក្ស ដោយ​​គ្មានស្នេហា ។ ករណីនេះអាចធ្វើឱ្យពួកគេស្កប់ស្កល់​ផ្នែកណាមួយនោះ អំពីសភាវៈធម្មជាតិ ប៉ុន្ដែ​គ្មាន​​ឱកាសក្រេបរសជាតិ ទាំង ស្រុងភាពផ្អែមល្ហែម ឈ្លក់វង្វេង អណ្ដែតអណ្ដូង ប៉ុន្ដែស្នេហា​បំពាក់​ស្លាប​ឱ្យ កាមតណ្ហា ។ ក្នុងករណី មួយចំនួនដូចខាងក្រោម ត្រូវបានចាត់ទុកថាជា ការរួមរក្សគ្មាន​ក្ដី​ស្នេហា ។

១.បើកាមតណ្ហាជាការដោះដូរ ៖

នារីមិនតិចទេ ភ្លើតភ្លើនតម្រូវការប្រាក់ ដើម្បីចាយវាយពួកគេត្រៀមជាស្រេច ទំនាក់ទំនងកាមតណ្ហា​ជា​មួយបុរសអ្នកមាន អភិជនមួយចំនួន ដើម្បីត្រូវបានពួក គេអញ្ជើញមកបណ្ដាភោជនីយដ្ឋានថ្លៃថ្នូរ ទិញ​គ្រឿង​អលង្ការ ឬខោអាវ ទូរ ស័ព្ទ យានយន្ដ… ពុំនោះសោតគឺផ្ទះសម្បែង ។ កាលណាទំនាក់ទំនង “ដោះ ​ដូរ” នារីអាចមិនបានថ្នាក់ថ្នម លើកតម្កើង និងអាចជាប្រការថោកទាបសង្កត់ មកលើ​អារម្មណ៍​នាង ។ រីឯការទំនាក់ទំនងកាមតណ្ហាចាប់ប្រភពពីស្នេហា ត្រូវ បានហៅថា រួមរក្ស វាមិនធ្វើឱ្យ​បាត់បង់​តម្លៃ​របស់មនុស្សស្រីឡើយ ផ្ទុយមកវិញ វាជាពេលវេលាសុភមង្គលបំផុត ដែលពួកគេ​រស់នៅក្នុងការ​ថ្នាក់​ថ្នមរបស់ សេចក្ដីស្នេហា ។

២.ពេលត្រូវចាប់រំលោភ ៖

ពេលទំនាក់ទំនងកាមតណ្ហាជាមួយបុគ្គល ដែលខ្លួនស្រឡាញ់ក្នុងស្ថានភាពស្ម័គ្រ ចិត្ដ ចំពោះភាពឈ្លក់​វង្វែង ស្រឡាញ់ស្ថេរស្និទ្ធនោះ មនុស្សស្រីនៅពេលនោះ ដូចយល់ឃើញថា ខ្លួនត្រូវបានឡើងឋានសួគ៌ ពួក​គេរិតតែស្និទ្ធស្នាលជាងចំពោះ មនុស្សប្រុសរបស់ខ្លួន និងរក្សាទឹកចិត្ដបរិសុទ្ធ ។ រីឯ​បើត្រូវចាប់​បង្ខំ​រំលោភ មនុស្សស្រីយល់ឃើញថា ខូចកិត្ដិយស ថោកទាប ឈឺចាប់ ខ្លាចរអា… ពួកគេ ត្រូវរងរបួស​ធ្ងន់​ធ្ងរ​អំពីផ្លូវកាយ ក៏ដូចជាផ្លូវចិត្ដ ។ នារីជាច្រើនត្រូវចាប់រំលោភ សេពសន្ថវៈ ក្រោយមកធ្លាក់ក្នុង​ស្ថានភាព​គ្មាន​ចំណង់តណ្ហា ឬជានិច្ចកាលភ័យ ខ្លាច ក្លាយជាគុំកួនអ្នកផ្ទុយភេទគ្នា ឬមួយកើតបណ្ដាជំងឺអំពី​ផ្លូវ​ចិត្ដ… ។

៣.យកបុរសដែលខ្លួនមិនស្រឡាញ់ ៖

ដោយសារមូលហេតុណាមួយនោះ ដែលមនុស្សស្រីត្រូវយកបុរសដែលខ្លួនមិន ស្រឡាញ់នោះ ការ​ខាត​បង់នោះអាចអូសបន្លាយអស់មួយជីវិត ។ ឧទាហរណ៍ នារីមួយចំនួនក្រីក្រ យកប្ដីដើម្បីផ្លាស់ប្ដូរ​ជីវិត ទោះបីរវាងពួកគេគ្មានមនោ សញ្ចេតនាបន្ដិចណាសោះ ឬមួយរវាងពួកគេមានវិសមភាព​ខ្លាំង​ពេក​អំពី​អាយុ កាល ចំណេះដឹង វប្បធម៌… នារីមួយចំនួនខ្លាច “អត់ប្ដី” ម្ល៉ោះហើយប្រថុយ យកមនុស្សម្នាក់ ទោះ​បីរវាងពួកគេខុសប្លែកគ្នាខ្លាំងពេក ជួនកាលដោយសារ ឪពុកម្ដាយចាប់បង្ខំ ស្ថានភាពគ្រួសារ​ជំរុញ… ស្ដ្រីជាច្រើនរស់នៅជាមួយប្ដី ដែលគេមិនស្រឡាញ់សារភាពថា អស់មួយជីវិតមិនបានដឹងដល់​អា​កា​រស្រណុក ស្រួលកាមតណ្ហាជាអ្វីឡើយ គេរស់នៅគឺដើម្បីករណីកិច្ច ដើម្បីកូនៗប៉ុណ្ណោះ ។

៤.នៅពេលដែលស្នេហារលត់សូន្យឈឹង ៖

មានគូស្វាមីភរិយាខ្លះយកគ្នាដោយសារស្នេហា ប៉ុន្ដែក្រោយពីនោះបានកើត ឡើងទំនាស់មួយចំនួន ការ​មិនចុះសម្រុង រ៉ាំរ៉ៃបណ្ដាលឱ្យស្នេហាត្រូវបំពុល និង ងាប់ស្ដូក ។ នៅពេលនោះ កាមតណ្ហារវាងពួកគេ​ក៏​គ្រាន់​តែដូចជារាងកាយ គ្មានព្រលឹង ។ ម្ល៉ោះហើយដើម្បីសុភមង្គលយូរអង្វែង រឿងលើគ្រែជានិច្ចកាល​ធ្វើ​ឱ្យអ្នកសាទរ ឈ្លក់វង្វេងមិនខុសប្លែកអ្វីជាង គឺគួរតែយកគ្នាដោយស្នេហាស្ម័គ្រចិត្ដ និងចេះ ចិញ្ចឹមបី​បាច់​​ថែទាំ ដើម្បីឱ្យស្នេហានោះស្រស់បំព្រង និងអាចផ្ដល់ឱ្យអ្នកនូវផ្លែ ឈើផ្អែមល្ហែមអស់កាលបួនរដូវ របស់​ជីវិតរួមរក្សមួយគួរជាទីគាប់ចិត្ដ ៕

T2117

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved