អ្នក​ស្រលាញ់​បាល់ទាត់​ភាគ​ច្រើន​កំពុង​និយាយ​គ្នា​ពី​ FIFA 14 ដែល​ជា​វីដេអូ​ហ្គេម​បាល់ទាត់​ជំនាន់​ថ្មី​ចុង​ក្រោយ​របស់ EA Sports។ អ្នក​ដែល​ធ្លាប់​លេង​​យូរ​មក​ហើយ​នោះ ប្រហែល​ជា​ធ្លាប់​ដឹង​ខ្លះ​មក​ហើយ​ពី​ដំណើរ​វិវត្តន៍​របស់​វីដេអូ​ហ្គេម​ដ៏​ពេញ​និយម​មួយ​នេះ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​​ចាប់​ផ្ដើម​​លេង​ ប្រហែល​ជា​បាន​ចាប់​អារម្មណ៍​ដល់​ដំណើរ​វិវត្តន៍​របស់​វា​នោះ​ទេ។

Cristiano Ronaldo ក្នុង FIFA 14

គិត​ចាប់​តាំង​ពី​បង្កើត​ដំបូង​មក វា​មាន​អាយុ​កាល​២០ឆ្នាំ​មក​ហើយ ពោល​គឺ​ចាប់​ផ្ដើម​ដំបូង​កាល​ពី​ឆ្នាំ១៩៩៣។ តោះ! កុំ​ចាំ​យូរ ចុច​មើល​​វីដេអូ​ទាំង​អស់​គ្នា​ហ្មង​ទៅ ថា​តើ​តាំង​ពី​បង្កើត​ដំបូង រហូត​ដល់​ឆ្នាំ​ចុង​ក្រោយ ២០១៣​ (FIFA 13) ហ្គេម​កម្សាន្ត​មួយ​នេះ​មាន​ដំណើរ​វិវត្តន៍​ដូច​​ម្ដេច​ខ្លះ?

អាន​អត្ថបទ​ទាក់ទង​ផ្សេង​ទៀត៖

- ទាញ​យក FIFA 2014 មក​កម្សាន្ត​ដោយ​សេរី​ពី App Store និង Google Play

- FiFA 2014 ​ហ្វ្រ៊ី​សម្រាប់ iOS ចេញ​ឆាប់​ៗ​នេះ

- Messi ក្លាយ​ជា​អ្នក​បើក​ឡាន​​សណ្ដោង​ Bale ក្នុង​ FIFA 14 (វីដេអូ)

ក្រោយ​មើល​វីដេអូ​ខាង​លើ​រួច​ហើយ ប្រិយមិត្ត​​សាក​ទាយ​ល​មើល៍ ថា​តើ​ទម្រាំ​ដល់​ឆ្នាំ​២០២០ ហ្គេម​នេះ​នឹង​កាន់​តែ​ប្លែក​បែប​ណា​ទៀត​ទៅ?

ដោយ៖ សុខ សុវត្ថិ
វីដេអូ៖ YouTube