ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ AFC President’s Cup 2013 បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ជម្រុះ​អស់​ ២ វគ្គ​កន្លង​មក ដោយ​ក្រុម Balkan របស់​ប្រទេស​ទួរមេនីស្ថាន ប៉ះ​ក្រុម KRL F.C. របស់​ប្រទេស​ប៉ាគីស្ថាន នៅ​វេលា​ម៉ោង ៧ : ៤៥ នាទី​ ​​នៅ​ថ្ងៃ​ទី ២៩ កញ្ញា ​នេះ​ នៅ​កីឡដ្ឋាន Hang Jebat Stadium ប្រទេស​ម៉ាឡេស៊ី។

ក្រុម Balkan ប្រកួតជាមួយ​បឹងកេត កាល​ពី​វគ្គជម្រុះ​ក្នុង​ពូល

អត្ថបទ​ពាក់ព័ន្ធ៖ AFC President’s Cup 2013 រក​ឃើញ ៦ ក្រុម​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ហើយ

Balkan ជា​ក្រុម​​ជើង​ខ្លាំង លេខ ១ ក្នុង​​ពូល C ដែល​​ក្រុម​ចម្ការ​កៅស៊ូបឹងកេត របស់​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ កាល​ពី​វគ្គ​ជម្រុះ​តាម​ពូល។ ឡើង​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​ក្រុម​ជើង​ឯក​ Turkmenistan League ៤ សម័យកាល​នេះ បាន​ប្រកួត​ឈ្នះ​ទាំង ២ ប្រកួត​ទៀត​ ដោយ​ឈ្នះ Three Star Club របស់​នេប៉ាល់ ៦ – ០ និង ឈ្នះ Erchim របស់​ម៉ុងហ្គោលី ៤ – ០។

ចំណាត់​ថ្នាក់​ក្នុង​វគ្គជ​ម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ

ចំណែក​ឯ​ KRL ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ មក​ពី​ពូល B ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន កាល​ពី​វគ្គ​ជម្រុះ​តាម​ពូល។ ចូល​ដល់​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ KRL បាន​បំបាក់​ក្រុម Dordoi Bishkek របស់​ប្រទេស​តាហ្ស៊ីគីស្ថាន​ដែល​ធ្លាប់​លើក​ពាន លំដាប់​ទី៣ ប្រចាំ​ទ្វីប​អាស៊ី​​ ២ សម័យកាល និង ជើង​ឯក​រង ៤ ដង ក្នុង​លទ្ធផល ១ – ០។ មួយ​ប្រកួត​ទៀត ក្រុម​ជើង​ខ្លាំង​មក​ពី​ប៉ាគីស្ថាន មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម Hilal Al-Quds មក​ពី​ប៉ាឡេស្ទីន ​ដែល​ជា​ក្រុម​លេខ ២ ក្នុង​ពូល C ជាមួយ​បឹងកេត ២ – ០។

អត្ថបទ​ពាក់ព័ន្ធ៖ ក្រុម​ខ្លាំង​មក​ពី​អាស៊ី​កណ្ដាល ​គេច​គ្នា​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ President’s Cup

ចំណាត់​ថ្នាក់​ក្នុង​វគ្គជ​ម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ

តើ​ Balkan ឬ KRL ដែល​អាច​មាន​សមត្ថភាព​លើក​ពាន AFC President’s Cup ក្នុង​ប្រវត្តិសាស្ត្រលើក​ដំបូង​សម្រាប់​​ក្លិប​របស់​ខ្លួន?

អត្ថបទ៖ ម៉ឺន រស្មី

តើ​ក្រុម​ណា​លើក​ពាន AFC President’s Cup នៅ​យប់​នេះ?

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ AFC President’s Cup 2013 បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ជម្រុះ​អស់​ ២ វគ្គ​កន្លង​មក ដោយ​ក្រុម Balkan របស់​ប្រទេស​ទួរមេនីស្ថាន ប៉ះ​ក្រុម KRL F.C. របស់​ប្រទេស​ប៉ាគីស្ថាន នៅ​វេលា​ម៉ោង ៧ : ៤៥ នាទី​ នៅ​កីឡដ្ឋាន Hang Jebat Stadium ប្រទេស​ម៉ាឡេស៊ី។

Balkan ជា​ក្រុម​​ជើង​ខ្លាំង លេខ ១ ក្នុង​​ពូល C ដែល​​ក្រុម​ចម្ការ​កៅស៊ូបឹងកេត របស់​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ កាល​ពី​វគ្គ​ជម្រុះ​តាម​ពូល។ ឡើង​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ​ក្រុម​ជើង​ឯក​ Turkmenistan League ៤ សម័យកាល​នេះ បាន​ប្រកួត​ឈ្នះ​ទាំង ២ ប្រកួត​ទៀត​ ដោយ​ឈ្នះ Three Star Club របស់​នេប៉ាល់ ៦ – ០ និង ឈ្នះ Erchim របស់​ម៉ុងហ្គោលី ៤ – ០។

ចំណែក​ឯ​ KRL ជា​ក្រុម​ចំណាត់​ថ្នាក់​លេខ ២ មក​ពី​ពូល B ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន កាល​ពី​វគ្គ​ជម្រុះ​តាម​ពូល។ ចូល​ដល់​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ KRL បាន​បំបាក់​ក្រុម Dordoi Bishkek របស់​ប្រទេស​តាហ្ស៊ីគីស្ថាន​ដែល​ធ្លាប់​លើក​ពាន លំដាប់​ទី៣ ប្រចាំ​ទ្វីប​អាស៊ី​​ ២ សម័យកាល និង ជើង​ឯក​រង ៤ ដង ក្នុង​លទ្ធផល ១ – ០។ មួយ​ប្រកួត​ទៀត ក្រុម​ជើង​ខ្លាំង​មក​ពី​ប៉ាគីស្ថាន មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម Hilal Al-Quds មក​ពី​ប៉ាឡេស្ទីន ​ដែល​ជា​ក្រុម​លេខ ២ ក្នុង​ពូល C ជាមួយ​បឹងកេត ២ – ០។

តើ​ Balkan KRL ដែល​អាច​មាន​សមត្ថភាព​លើក​ពាន AFC President’s Cup ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​របស់​ខ្លួន?

អត្ថបទ៖ ម៉ឺន រស្មី