Breaking News
Loading...
Tuesday, January 14, 2014

រន្ធត់ចិត្តនៅថ្ងៃរៀបការ កូនកំលោះអោយ មិត្តភក្រ័ រំលោភកូនក្រមុំ ហើយខ្លួនឈរ ថតសកម្មភាព


កាលពីពេលថ្មីៗនេះ មានហេតុការណ៍ ដ៍រន្ធត់ចិត្ត មួយដែលធ្វើអោយប្រជាជនទូទាំង ខេត្ត Guangzhou ប្រទេសចិន មានការឈឺចាប់ និងខឹងសម្បារ យ៉ាងខ្លាំង។ ដើមហេតុនៃរឿងនេះ កើតឡើងនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ មួយដែលកូនក្រមុំវ័យក្មេងត្រូវបាន មិត្តភក្រ័របស់កូនកំលោះ រំលោភនៅយប់ផ្សំដំណេក។ អ្វីដែលគេខឹងសម្បារ បំផុតនោះគឺ បុរសដែលជាកូនកំលោះ ត្រូវបានគេដឹងថា ស្ថិតនៅក្នុង កន្លែងកើតហេតុ ឈរថតសកម្មភាព គេរំលោភ ប្រពន្ធខ្លួនទៅវិញ។ កូនកំលោះម្នាក់ គឺជាអ្នកថតរូប នឹងជាអ្នក កាន់កាមេរ៉ា ថតកុនផងដែរ ហើយរូបថតដែលកូនកំលោះ បានថតនូវសកម្មភាព ដែលមិត្តភក្រ័ ខ្លួនរំលោភកូនក្រមុំ ត្រូវបានគេ បង្ហោះតាមបណ្តាញ internet។ បន្ទាប់ពីមានការ បង្ហោះរូបភាពទាំងនោះហើយ ធ្វើអោយមនុស្សជាច្រើន បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ហើយពួកគេបាន នាំគ្នានិយាយថា កូនកំលោះជាមនុស្ស ប្រុសម្នាក់ដែលគ្មានការ ទទួលខុសត្រូវ ឈាមត្រជាក់ មិនអោយតំលៃខ្លួនឯង និងប្រពន្ធឡើយ ដែលស្មើរទៅនឹងសត្វធាតុ។ វាពិតជាពិបាកនឹងជឿណាស់ថា កូនកំលោះដែលស្ថិតក្នុងហេតុការណ៍នោះ ឈរថតសកម្មភាព រំលោភកូនក្រមុំខ្លួន ដូចថតកុន ដែលកំពុងតែសម្តែង។ គេពិតជាអាណិត កូនក្រមុំវ័យក្មេងម្នាក់នោះណាស់ ដែលបានជួបប្រទះនិងប្តី សាហាវបែបនេះ ហើយពេលនេះ ប៉ូលីសបានត្រឹមតែ ធ្វើការស៊ើបអង្កេតជុំវិញ ករណីដែល រូបភាពទាំងនេះ ត្រូវបានបង្ហោះតាម Internet ប៉ុន្តែគេ មិនទាន់ទទួលបាន លទ្ធផលគួរជាទីគាប់ចិត្តណាមួយឡើយ ខណៈពេលដែល មិនមានការប្តឹង ពីសំណាក់កូនក្រមុំ៕

khmer-note

1-1381545309-1389589796542 1-1381545310-1389589822666 1-1381545317-1389589912046 1-1381572834-1389589844640 1-1381578915-1389589886622 1-1385754251-1389589864299

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved