គំរូ Windows 9

អ្នក​ស្រី Julie Larson-Green អនុប្រធាន​ផ្នែក​ប្រតិបត្តិ​ទទួល​បន្ទុក​លើ Device និង Studios របស់ Microsoft បាន​និយាយ​នៅ​ក្នុង​អំឡុង​សន្និសីទ UBS Global Technology Summit ថា Microsoft ឆាប់ៗ​ខាង​មុខ​នឹង​ធ្វើ​​កំណែប្រែ​ផ្លាស់​ទម្រង់​ថ្មី​កាន់​តែ​ស្រស់​ស្អាតលើ Windows 9។

សព្វ​ថ្ងៃ ក្រុមហ៊ុន​មាន OS ចំនួន ៣ version ខុស​គ្នា​រួម​មាន Windows 8.1 ដែល​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​ប្រើ​នៅ​លើ desktop កុំព្យូទ័រ និង laptop គាំទ្រ x86 និង x64 processor ហើយ Windows RT 8.1 សម្រាប់​គាំទ្រ ARM device ប៉ុណ្ណោះ​មាន​ដូច​ជា Tablet របស់​ខ្លួន​ផ្ទាល់​គឺ Surface RT។ ចំណែក version ទី​បី​សម្រាប់​បំពាក់​ប្រើ​នៅ​លើ Smartphone គឺ Windows Phone 8។

ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Microsoft Windows 8.1 ស្ទើរតែ​ពុំ​មាន UI ខុស​ប្លែក​គ្នា​​នឹង Windows 8 ​នោះ​ឡើយ។ បើ​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​នេះ​ឱ្យ​ដឹង​ថា Microsoft នឹង​ធ្វើ​កំណែប្រែ​មិន​ត្រឹមតែ​នៅ​លើ app store ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង Operating System ទាំង​មូល​ទៀតផង​។ Windows ជំនាន់​ថ្មី​នេះ​ត្រូវ​រំពឹង​ថា នឹង​ចេញក្នុង​​ឆ្នាំ ២០១៤ ឬ​ដើម​ឆ្នាំ ២០១៥។

តាម​សំដី​អ្នក​ស្រី JLG បាន​អះអាង​នៅ​ក្នុងកម្មវិធី​​សំណួរចម្លើយមួយ​​ថា Microsoft នឹង​ពិត​ជា​រក្សា​ទុក​ប្រព័ន្ធ​ប្រតិបត្តិការ​តែ ២ប៉ុណ្ណោះ​នៅ​លើ​ទីផ្សារអនាគត តែ​នាង​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លំអិត​យ៉ាង​ណា​នៅ​ឡើយ។ Windows មួយ​ដែល​នឹង​បាត់​ខ្លួន​អាច​ជា​ប្រភេទ Windows RT ឬ​គ្រាន់​តែ​នឹង​បាន​ច្របាច់​បញ្ចូល​ទៅ​ជា phone platform។ ខាង​ក្រោម​នេះ​ គឺ​ជា​រូបគំរូ UI របស់ Windows 9៖

យ៉ាង​ម៉េច​ដែរ ចំពោះ​គំរូ UI របស់ Windows 9 ខាង​លើ តើ​ប្រិយមិត្ត​យល់​ដូច​ម្ដេច?

អត្ថបទពាក់ព័ន្ធ៖ Windows 8.1 ចេញ​តែ​អតិថិជន​ហាក់​ទន្ទឹង Windows 9 ទៅ​វិញ

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ softpedia, softpedia