​មុន​នេះ​យើងខ្ញុំ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​តារា​ចម្រៀង​វ័យ​ក្មេង​សម្បូរ​បញ្ហា​ Justin Bieber​ បាន​បង្ក​ឲ្យ​មាន​មន្ទិល​ជា​ថ្មី​ ​ក្រោយ​មាន​គេ​រាយការណ៍​ថា ​បាន​ឃើញ​តារា​រូប​នេះ​ចាកចេញ​ពី​ផ្ទះ​បន​ដ៏​ល្បី​មួយ​កន្លែង​ក្នុង​ប្រទេស​ ប្រេស៊ីល​​ដោយ​យក​កម្រាល​ពួក​គ្រប​ពី​លើ​ផង។

ឥលូវ​នេះ​មិន​ចាំបាច់​មាន​​ចម្ងល់​អី​ច្រើន​ទេ ​ព្រោះ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ប្រេស៊ីល​នៅ​ផ្ទះ​បន​ល្បី ​Centauros ​រូប​នោះ​ថត​វីដេអូ​​ដេក​ជាមួយ​ តារា​ប៉ុប​កាណាដា​នេះ​បង្ហោះ​ផ្អើល​ទៅ​ហើយ។ ​វីដេអូ​ឃ្លីប​​រយៈពេល ​១៥ ​វិនាទី​នេះ​ទំនង​ថត​ក្រោយ​អ្នក​ទាំង​ពីរ​ចំណាយ​ពេល​​​ឡើង​ឋានសួគ៌​ជាមួយ​គ្នា​អស់​​ពេញ​មួយ​យប់​ ខណៈ​ខាង​ប្រុស​​ហាក់​ដូច​អស់​កម្លាំង​ដេក​លក់​មិន​ដឹង​ខ្លួន​សោះ។

អាន៖ Justin Bieber ​​​ត្រូវ​គេ​ប្រទះ​ឃើញ​ចេញ​ពី​ផ្ទះ​បន​នៅ​ប្រេស៊ីល​ពេល​ប្រគំ​តន្ត្រី​ទេសចរណ៍

វីដេអូ​ដែល​នារី​រក​ស៊ី​ផ្លូវ​ភេទ​ប្រេស៊ីល​បង្ហោះ

សកម្មភាព​នោះ​កើត​ឡើង​នៅ​ពេល​ម្ចាស់​បទ ​”Boy Friend” ​​ប្រគំ​​តន្ត្រី​ទេសចរណ៍ ​“Believe World Tour”​​ រយៈពេល​ពីរ​ថ្ងៃ​នៅ​​ទីក្រុង​ Sao Paulo ​ ​និង​ទីក្រុង Rio ​​ប្រទេស​ប្រេស៊ីល។

នារី​រកស៊ីផ្លូវ​ភេទ​ឈ្មោះ Tati Neves ​ដែល​ដេក​ជាមួយ​ Justin Bieber

ឃើញ​វីដេអូ​នេះ​ហើយ​ជឿជាក់​ថា ​ប្រិយមិត្ត​នារីៗ​ដែល​ធ្លាប់​តែ​លួច​ស្រឡាញ់​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ស្រងាក​ចិត្ត​​​គ្រប់ៗ​គ្នា​មិន​តិច​ទេ។ ​​បើ​តែ​យ៉ាងៗ​​​នេះ​ជឿ​ថា ​Selena Gomez ​នឹង​ត្រឡប់​រក​គេ​វិញ​អត់?

មើល​វីដេអូ៖

ប្រែ​សម្រួល៖ ​Zac
ប្រភព៖ ​elitedaily​​​