រូបគំរូ iPhone 6
iPhone 5S និង 5C ទើបតែបានចេញលក់តាមទីផ្សារបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោកប្រហែល ២ខែសោះ ក៏មានដំណឹងជុំវិញ iPhone 6 ទៅហើយ។ ព័ត៌មានទាក់ទិននឹងកំពូល Smartphone ជំនាន់ទី ៨ ដែលល្បីញឹកញយជាងគេគឺស្ថិតនៅត្រង់អេក្រង់ ដែលថានឹងត្រូវបាន Apple ពង្រីកទំហំអាចជា ៤,៧អ៊ីញ ៤,៧៨អ៊ីញ ៥,៥អ៊ីញ ឬ ៥,៧អ៊ីញ ក៏ប៉ុន្តែសម្រាប់រូបរាងពិតរបស់ iPhone 6 យ៉ាងណានោះ ពុំមានប្រភពណាអាចបញ្ជាក់បាននៅឡើយ។ ចំណែកខាងក្រោមនេះ ជារូបគំរូ iPhone 6 ដ៏ស្រស់ស្អាតពុំគួរឱ្យជឿ ជឿជាក់ថាប្រិយមិត្តប្រាកដជាលាន់មាត់សរសើរជាមិនខាន។
សង្កេតឃើញការឌីហ្សាញនៅលើ iPhone 6 នេះ ពិតជាមានរូបរាងយ៉ាងស្អាតអស្ចារ្យអត់ទ្រាំមិនសរសើរមិនបាន។ គ្មានផ្ទៃគែម ពោលអេក្រង់ទូរសព្ទនេះត្រូវបានវេចខ្ចប់រហូតដល់ជ្រុងសងខាងនៃអេក្រង់មុខ យ៉ាងល្អប្រណិត។ អេក្រង់ដែលត្រូវវេចខ្ចប់រហូតដល់គែមសងខាង មាននូវប៊ូតុង volume, flashlight, alarm clock, calculator និង camera សម្រាប់ឱ្យអ្នកប្រើមានការងាយស្រួលបញ្ជាបានរហ័ស។ ចង់ដឹងឱ្យរឹតតែច្បាស់ថា គំរូ iPhone 6 នេះឡូយយ៉ាងណាសូមទស្សនាវីដេអូឃ្លិបខាងក្រោម៖
ចំពោះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរចំពោះរូបរាង iPhone 6 ដែលស្ថិតជាគំរូត្រូវបានឌីហ្សាញដោយ Iskander Utebayer ខាងលើនេះ?
0 comments:
Post a Comment