Breaking News
Loading...
Tuesday, November 5, 2013

Edward Snowden បាន​ការងារ​ធ្វើ​នៅ​រុស្ស៊ី​ហើយ


ទីក្រុង​មូស្គូ៖ បើ​ផ្អែក​តាម​មេធាវី​មួយ​រូប​បាន​ឱ្យ​ដឹង​​នា​ពេល​កន្លង​ទៅ​ថា អតីត​ចារបុរស​របស់​អាមេរិក Edward Snowden បាន​ទទួល​ការងារ​លើ​វិបសាយ​មួយ​របស់​រុស្ស៊ី ដែល​ជា​កន្លែង​​​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​លោក បន្ទាប់​ពី​លោក​រត់​ចេញ​ពី​អាមេរិក។

​​

edward-snowden-travel-journey

 

មេធាវី Anatoly Kucherena និយាយថា លោក Edward នឹង​ចាប់​ផ្ដើម​ការងារ​នៅ​​ខែ​វិច្ឆិកា​នេះ។ បើ​ផ្អែក​តាម​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA។ 

ជម្លោះ​នៅ​ស៊ីរី៖ អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ជើង​អាកាស​

មេធាវី​រូប​នេះ​បាន​បន្ថែម លោក Edward នឹង​ជួយ​​ជ្រោមជ្រែង​និង​គ្រប់គ្រង​លើ​វិបសាយ​នេះ ប៉ុន្តែ​គាត់​មិន​បាន​បញ្ជាក់​ឈ្មោះ​វិបសាយ​នោះ​ទេ ដោយ​លើកឡើង​ថា​ខ្លាច​ប៉ះពាល់​ដល់​សុវត្ថិភាព។ 

លោក​ Snowden ដែល​ដឹង​រឿង​ពី​កម្មវិធី​ស៊ើបអង្កេត​បណ្ដាញ​ទូរសព្ទ និង​អ៊ីនធឺណិត​​សំងាត់​របស់​អាមេរិក បាន​គេច​ខ្លួន​ទៅ​ទីក្រុង​ហុងកុង ហើយ​បន្ទាប់​មក​ទៅ​រុស្ស៊ី កាល​ពី​ខែ​មិថុនា។ 

ដោយឡែក​បើ​ងាក​មក​មើល​លោក​ប្រធានាធិបតី​រុស្ស៊ី ប្លាឌីម៊ែរ ពូទីន​ឯណេះ​វិញ បាន​ច្រាន​ចោល​សំណើ​អាមេរិក​ក្នុង​ការ​បញ្ជូន Snowden ទៅ​ទឹក​ដី​កំណើត​ដើម្បី​ប្រឈម​មុខ​ក្នុង​ការ​ចោទប្រកាន់ ហើយ​សិទ្ធ​ជ្រកកោន​ដែល​រុស្ស៊ី​ផ្ដល់​ឱ្យ​បុរស​រូប​នេះ​ក្នុង​ខែ​សីហា​ គួរ​តែ​ពន្យារ​ពេល។ 

បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​Google​កើន​អ្នក​ប្រើប្រាស់​៥៨%

មក​ដល់​ពេល​នេះ​ទីតាំង​លាក់​ខ្លួន​របស់ Snowden នៅ​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ទេ បន្ទាប់​ពី​គាត់​បង្ហាញ​ខ្លួន​តាមរយៈ​រូបថត​នៅ​ខែ​កក្កដា និង​វីដេអូ​ឃ្លិប​ដែល​គាត់​ប្រជុំ​ក្នុង​ខែ​តុលា ជាមួយ​អតីត​មន្ត្រី​សន្តិសុខជាតិ​អាមេរិក​ដែល​គាំទ្រ​គោល​ជំហរ​របស់​គាត់។ ​​ 

លោក​ពូទីន​ធ្លាប់​បាន​ថ្លែង​ហើយ​ថា រុស្ស៊ី​នឹង​ផ្ដល់​ជម្រក​ឱ្យ Snowden ប្រសិន​បើ​បុរស​​វ័យ៣០រូប​នេះ ឈប់​បង្ក​បញ្ហា​ដល់​អាមេរិក។ 

រឿង​ជូរចត់​របស់សិស្ស​សាលា​អាយុ​១៥ឆ្នាំ ក្លាយទាសករ​សិចរបស់​​ ហ្គាដាហ្វី

Edward Snowden ត្រូវ​បាន​អាមេរិក​តាម​ចាប់​ខ្លួន ក្រោយ​ពី​លោក​បាន​ទម្លាយ​ថា អាមេរិក​បាន​ធ្វើ​ការស៊ើបអង្កេត​ពិភពលោក​តាម ទូរសព្ទ​និង​អ៊ីនធឺណិត។ បច្ចុប្បន្ន​លោក​កំពុង​រស់​នៅ​​រុស្ស៊ី ក្រោម​ការ​ផ្ដល់​សិទ្ធិ​ដោយ​លោក ប្លាឌីម៊ែរ ពូទីន៕

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved