ប្រិយមិត្ត​មាន​ដឹង​ទេ​ថា​ក្នុង​ចំណោម​តារា​ស្រី​ល្បីៗ​កម្រិត​ពិភពលោក តើ​មាន​តារា​រូប​ណា​ខ្លះ​ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​កិត្តិយស​ល្បីល្បាញ​ ឬ​និយាយ​​ឲ្យ​ខ្លី​ហៅ​ថា​ទទួល​បាន​ការ​គាំទ្រ​និង​ទទួល​ស្គាល់​ពី​ប្រិយមិត្ត​ដោយ​សារ​តែ​ពួក​គេ​ច្រៀង​បទ​ចម្រៀង​មនោសញ្ចេតនា​បែកបាក់​ស្នេហា។

១. Beyonce ៖ បទ​ចម្រៀង​ទី​មួយ​ដែល​ធ្វើ​​ឲ្យ​ម្ដាយ​កូន​មួយ​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំ​ទ្រ​គឺ​បទ​ចម្រៀង​បែកបាក់​ស្នេហា “Irreplaceable”។ តាម​រយៈ​បទ​នេះ ទើប​នាំ​ឲ្យ​មាន​ឈ្មោះ​ Beyonceលើ​វិស័យ​ចម្រៀង​ដល់​បច្ចុប្បន្ន​នេះ។

ទស្សនា​បទ​ចម្រៀង​“Irreplaceable” ៖

២. Eliza Doolittle ៖ បទ​ចម្រៀង​ស្នេហា​បែកបាក់​ “No Man Can” និង “I’m in Love With You (In Your Hands),”ដែល​ពណ៌នា​​ពី​ស្នេហា​បែក​បាក់​រវាង​នាង និង​តារា​ចម្រៀង​ Benji Madden បាន​នាំ​នាង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដល់​សព្វ​ថ្ងៃ​។

ទស្សនា​បទ​ចម្រៀង​“No Man Can” ៖

៣. Adele ៖ បទ​ចម្រៀង​  ”Chasing Pavements” បាន​ជួយ​ឲ្យ​តារា​ចម្រៀង​ស្រី​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រិយមិត្ត​ប៉ុន្តែ​ អាល់ប៊ុម​បែកបាក់​ស្នេហា​ “21” ដែល​ចេញ​លក់​កាល​ពី​ឆ្នាំ២០១១ ក្នុង​នោះ​មាន​​បទ​ចម្រៀង​ “Rolling in the Deep” “Someone Like You” “Set Fire To the Ran” និង “Rumour Has It” គឺ​ជា​បទ​ដែល​អាច​ចាត់​ទុក​​ថា​ជោគជ័យ​បំផុត​ក្នុង​អាជីព​សិល្បៈ​របស់​នាង។

ទស្សនា​បទ​ចម្រៀង​ “Someone Like You” ៖

៤. Amy Winehouse ៖ អាល់ប៊ុម​ចម្រៀង​ “Frank” បាន​ជួយ​ឲ្យ​តារា​រូប​នេះ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​នៅ​អង់គ្លេស​កាល​ពី​ឆ្នាំ​២០០៣​។ ប៉ុន្តែ​ចម្រៀង​ដែល​ចាត់​ទុក​ជោគជ័យ​និង​ជួយ​ឲ្យ​នាង​ទទួល​បាន​ពាន​រង្វាន់​ Grammy Awardចំនួន​ ៥​គឺ​បទ​ចម្រៀង​បែកបាក់​ស្នេហា​ “You Know I’m No Good” ។

ទស្សនា​បទ​ចម្រៀង​ “You Know I’m No Good” ៖

៥. Carrie Underwood ៖ ទោះ​ជា​នាង​ទទួល​បាន​ការ​គាំទ្រ​ខ្លះ ជា​ជើង​ឯក​នៅ​រដូវ​កាល​ទី​៤​ ក្នុង​កម្មវិធី​ “American Idol” ប៉ុន្តែ​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ Carrie Underwood ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត​នោះ​គឺ​បទ​ “Some Hearts” ​នៅ​ក្នុង​​អាល់ប៊ុម​ទី​មួយ​របស់​នាង​ដែល​ចេញ​លក់​កាល​ពី​ឆ្នាំ​២០០៥​។

ទស្សនា​បទ​ចម្រៀង​ “Some Hearts” ៖

៦. Toni Braxton ៖ មាន​បទ​ចម្រៀង​បែកបាក់​ស្នេហារ​របស់ Toni Braxton ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​រួម​មាន៖ ”Love Shoulda Brought You Home” “Another Sad Love Song” និង​បទ​ “Un-Break My Heart”។

ទស្សនា​បទ​ចម្រៀង​ “Love Should a Brought You Home” ៖

៧. John Legend ៖ ក្នុង​ចំណោម​តារា​ដែល​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ព្រោះ​តែ​បទ​ចម្រៀង​បែកបាក់​ស្នេហា​គឺ​មាន​តែ​ John Legend ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ជាប់​ជា​តារា​ចម្រៀង​ប្រុស។ កាល​ពី​ឆ្នាំ​២០០៤​ Jonh Legend  បាន​ចេញ​​អាល់ប៊ុម​ចម្រៀង​មួយ​​​មាន​ចំណង​ជើង​ថា​ “Get Lifted” ​ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​បែកបាក់​ស្នេហា​ចំណង​ជើង​ថា​ ”Used to Love U” ជា​បទ​ដែល​​ធ្វើ​ឲ្យ​គាត់​ល្បី​ល្បាញ​បំផុត​។

ទស្សនា​បទ​ចម្រៀង​ “Used to Love You” ៖

សូម​ចុច​អាន៖ Victoria’s Secret ​បង្ហាញ​អាវ​ទ្រនាប់​​តម្លៃ ១០ ​លាន​ដុល្លារ

ប្រែ​សម្រួល ៖ សុខា នីកា
ប្រភព៖ celebs