Breaking News
Loading...
Thursday, November 7, 2013

អាវ​ទ្រនាប់​ថ្មី​ ដែល​អាច​ឲ្យ​អ្នក​ផ្សេង​ដឹង​ រាល់​ពេល​ដោះ​វា​ (មានវីដេអូ)


ដោយ​សារ​តែ​បច្ចុប្បន្ន​ប្រិយមិត្តភាគ​​ច្រើន​ចូល​ចិត្ត​tweet​រាល់​សកម្មភាព​ដែល​ប្រិយមិត្តបាន​ធ្វើ​មិន​ថា​ តែ​ពេល​ញ៉ាំ​អី​ ឬ​សូម្បី​តែ​ពេល​ឃើញ​ស្រមោច​មួយ​ក្បាល​ក៏​tweet​ឲ្យ​គេ​ឯង​ដឹង​ដែរ​។ ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​ច្នៃ​ប្រឌិត​មួយ​ទៀត​ដែល​ធ្វើ​ឡើង​ភ្ជាប់​ក្នុង​អាវ​ទ្រនាប់​ដែល​អាច​ឲ្យ​ពិភព​លោក​ដឹង​រាល់​ពេល​ប្រិយមិត្តជានារី​ដោះ​វា​ចេញ​។
czphfmh6
j15v6mbp
​អាវ​ទ្រនាប់​ទំនើប​មួយ​នេះ​មិនទាន់​​ត្រូវ​បាន​ដាក់​លក់​ជា​សាធារណៈ​នៅ​ឡើយ​ទេ​ ព្រោះ​វា​គ្រាន់​តែ​ជា​ការ​ច្នៃ​ថ្មី​មួយ​សម្រាប់​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ពី​ជំងឺ​មហារីក​សុដន់​របស់​ក្រុមហ៊ុន​Nestle Fitness ​តែ​ប៉ុណ្ណោះ​។ លក្ខណៈ​ពិសេស​របស់​អាវ​ទ្រនាប់នេះ​គឺ​រាល់​ពេល​ដែល​អ្នក​ដោះ​វា​ វា​នឹង​tweet​ទៅaccount twitter​របស់​អ្នក​ដោយ​បញ្ជាក់​ថា​អ្នក​កំពុង​ដោះ​អាវ​ទ្រនាប់​។​ មាន​មតិ​គាំ​ទ្រ​ពី​សំណាក់​ឪពុក​ម្ដាយ​ជា​ច្រើន​ថា​ប្រសិន​បើ​អាវ​ទ្រនាប់​នេះ​មាន​ដាក់​លក់​លើ​ទី​ផ្សារ​មែន​ ពួក​គាត់​​រីករាយ​នឹង​ទិញ​ឲ្យ​កូន​ៗ​របស់​គាត់​ពាក់​ជា​មិន​ខាន​។  
ប្រភពពី៖​ ​www.readkhmer.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved