Breaking News
Loading...
Monday, November 25, 2013

សុខ មុន្នីពិសី ទាក់ទង​ប្រុស​នៅ​អាមេរិក​ តាម​ទូរស័ព្ទ​រាល់ថ្ងៃ​


ប្រភព LookingToday

ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model កញ្ញា សុខ មុន្នីពិសី ក្រោយពីដាក់ខ្លួន ចូលប្រឡូកក្នុងវិថី សិល្បៈអស់មួយ សន្ទុះធំមក ប្រជាប្រិយភាព របស់នាង ហាក់មានភាព លេចធ្លោរគួរសម តាមរយៈការបញ្ចេញ សមត្ថភាពផ្ទាល់ខ្លួន និងរូបសម្រស់ ដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏តារាស្រី ដែលសម្បូរ ទៅដោយមន្តស្នេហ៍ តែងធ្វើឲ្យ ក្រុមកន្លង់ៗទាំងក្នុង និងក្រៅស្រុកប៉ងប្រាថ្នា ចង់ក្រេបក្លិនថ្ពាល់ ដ៏សែនក្រអូបរបស់នាង។

កញ្ញាសុខ មុន្នីពិសី ខណៈការងារសិល្បៈកាន់តែ មានសន្ទុះ ទៅមុខជាបណ្តើរៗថ្មីៗ នេះក៏បានលេចឮ ព័ត៌មានពីជីវិតស្នេហា ឯកជនមកថា តារាសម្តែងស្រី សុខ មុន្នីពិសី កំពុងតែ លួចសាងស្នេហ៍ ផ្អែមល្ហែមជាមួយ បុរសម្នាក់ដែលជាអាណិកជន ខ្មែររស់នៅលើទឹកដី សហរដ្ឋអាមេរិក។

ផ្អែកតាមប្រភព ដែលបាននិយាយ ខ្សឹបខ្សៀវគ្នា ចេញពីចង្កោមអ្នកសិល្បៈ បានឲ្យដឹងថា បច្ចុប្បន្នតារាសម្តែង និងជាអ្នកបង្ហាញ ម៉ូដវ័យក្មេងរូបស្រស់ កញ្ញា សុខ មុន្នីពិសី កំពុងតែសំងំ សាងសម្ព័ន្ធភាពស្នេហ៍ ដ៏ត្រជាក់ជាមួយ បុរសវ័យកណ្តាល ដែលជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។ ចំពោះទំនាក់ទំនងស្នេហ៍ រវាងតារាសម្តែងនាង សុខ មុន្នីពិសី និង បុរសអាណិកជនឆ្លងទ្វីប ត្រូវបានប្រភពខាងលើ និយាយថា រហូតមកដល់ពេលនេះ មានរយៈពេលជិត១ឆ្នាំមកហើយ។

ប្រភពបានបន្តថា នាង សុខ មុន្នីពិសី និងគូស្នេហ៍ម្នាក់នោះ គឺតែងទាក់ទងរកគ្នាជាប្រចាំ តាមរយៈការនិយាយ ទូរស័ព្ទឆ្លងឆ្លើយគ្នា ទៅវិញទៅមក។ ជាងនេះទៅទៀត គឺសម្ព័ន្ធភាពស្នេហ៍ របស់អ្នកទាំងពីរ ហាក់កំពុងតែដើរលើផ្លូវ ជាមួយគ្នាតែមួយ ដោយពុំមានជួបឧបសគ្គ អ្វីមករាំងស្ទុះនោះឡើយ។ បុរសម្នាកនោះស្រឡាញ់ កញ្ញា សុខ មុន្នីពិសី គោលបំណង ដើម្បីយកធ្វើជាគូគ្រង រួមរស់ទៅថ្ងៃអនាគត។

ជុំវិញព័ត៌មានដែលលេចឭ ខាងលើគេហទំព័រ LookingTODAY មិនទានអាចសុំការបំភ្លឺ ពីកញ្ញា សុខ មុន្នីពិសី បាននៅឡើយទេនៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៣នេះ។ គេហទំព័រ LookingTODAYនិងព្យាយាម ទំនាក់ទំនង ដើម្បីរកការបំភ្លឺពី តារាសម្តែងស្រីសុខ មុន្នីពិសី នៅពេលក្រោយ។ កញ្ញា សុខ មុន្នីពិសី គឺជាតារាសម្តែង និងតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model នាងក៏ជាតារាស្រីមួយដួង ដែលមានសម្រស់ស្រស់ស្អាតឆើតឆាយ ធ្វើឲ្យបុរសៗជាច្រើន ឈ្លក់វង្វេងរហូតមានអ្នកខ្លះ ព្យាយាមតាមទាក់ទងសុំធ្វើ ជាម្ចាស់គ្រងបេះដូងរបស់នាងទៀតផង ៕


Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved