Breaking News
Loading...
Friday, November 8, 2013

ក្រដាសប្រាក់​ ២០០០រៀល​ថ្មី​បង្ហាញខ្លួន​ តែ​មិនទាន់​ប្រកាស​ចរាចរណ៍​ជា​ផ្លូវការ​


ភ្នំពេញៈ ក្រដាសប្រាក់ (ធនប័ត្រ) ២០០០រៀលថ្មី បានបង្ហាញខ្លួន ហើយ តែមិនទាន់ត្រូវបាន រាជរដ្ឋាភិបាល ប្រកាសចរចារណ៍ ជាផ្លូវការនោះទេ ដោយត្រឹមតែ លេចរូបរាងលើ បណ្តាញទំនាក់ទំនង សង្គម Facebook ប៉ុណ្ណោះ។

យោងតាមប្រភព ព័ត៌មានក្រៅផ្លូវការ បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងដាក់ ចរាចរណ៍ក្រដាសប្រាក់ ២០០០រៀលគំរូថ្មីនេះ ដើម្បីអបអរ ខួបលើកទី៦០ បុណ្យឯករាជ្យ ក្រោមស្នាព្រះហស្ថ របស់អតីត ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ ព្រះបាទនរោត្តមសីហនុ ដែលនឹងចូលមក ដល់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ។

យោងតាមក្រដាសប្រាក់ ២០០០រៀលគំរូថ្មី ដែលគេបង្ហោះក្នុង បណ្តាញទំនាក់ទំនង សង្គម Facebook បានឲ្យដឹងថា នៅផ្នែកខាងមុខ បង្ហាញពីរូបព្រះភក្រ្ត របស់ព្រះបរមរតនកោដ ដូចគ្នានឹងក្រដាសប្រាក់ ១០០០ រៀលថ្មីដែរ ហើយមានដាក់ពាក្យថា ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ វរ័្មន ព្រះបិតាឯករាជ្យជាតិ។

ចំណែកឯផ្នែក ខាងក្រោយវិញ មានរូបព្រះភក្ត្ររបស់ ព្រះបរមរតនកោដ ខិតខំពុះពារឆ្លងកាត់ ទឹកជាមួយស្នាមញញឹម និង មានរូបវិមាន ឯករាជ្យផងដែរ។ យ៉ាងណាក៏ដោយ ជុំវិញព័ត៌មានស្តីពី ក្រដាសប្រាក់ ២០០០រៀលថ្មីនេះ LookingTODAY មានទាន់អាចសុំ ការបញ្ជាក់ឲ្យបានច្បាស់ពី អគ្គនាយកធនាគារជាតិ និងជាអ្នកនាំពាក្យ ធនាគារជាតិ ដែលជាកូន របស់លោក ជា ចាន់តូ ទេសាភិបាលធនាគាជាតិ ដែលទើបតែតែងតាំងថ្មី នោះទេ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានចរាចរណ៍ ក្រដាសប្រាក់ប្រភេទថ្មី ២ប្រភេទ ដែលមានដាក់ស្នាព្រះហស្ថ របស់ព្រះបរមរតន កោដ ក្នុងនោះមាន ក្រដាសប្រាក់ ១០០០រៀល និង ១០០ ០០០រៀល៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved