Breaking News
Loading...
Friday, November 8, 2013

ប្រពន្ធ​អស់​អា​ល័យ​រត់​ចោល​​​ប្តី​ និង​កូន​ ​ដោយ​សារ​ស្តាប់​តាម​សម្តី​ម្តាយ​ញុះ​ញង់​បំបែក​បំបាក់​


ខេត្តប៉ៃលិន ៖ បុរសវ័យក្មេងម្នាក់ត្រូវប្រពន្ធរបស់ខ្លួនស្តាប់ តាមសម្តីម្តាយវេចបង្វិចចុះចេញទាំងគ្មាន អាលោះអាល័យដល់ប្តី និងកូនស្រីដ៏តូច ដែលទើបតែមានអាយុ ១ខួប បន្តិចណាសោះឡើយ ដោយទុកឲ្យពួកគេរស់នៅ កណ្តោចកណ្តែងទាំងក្តីឈឺចុកចាប់ ខ្លោចផ្សាជាទីបំផុត ព្រោះប្រពន្ធបានជេរប្រមាថ និងបោះពាក្យសម្តីប្រាប់គេថា ប្តីនាងអាចរកបានច្រើនទៀត ចំណែកម្តាយមិនងាយរកនោះទេ ដូច្នេះ នាងសុខចិត្តបោះបង់ប្តី និងកូនតូចនេះ ទៅតាមម្តាយវិញ ព្រោះម្តាយមិនអាចរកបាននោះទេ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី០៦ វិច្ឆិកា ២០១៣ ស្ថិតនៅក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ស្រ្តីវ័យក្មេងដែលចុះចោលប្តី និងកូន ទៅតាមម្តាយបង្កើតរបស់ខ្លួននោះឈ្មោះ អ៊ុន ស្រីចិន អាយុ ២១ឆ្នាំ មានម្តាយឈ្មោះ អ៊ួន សុឃី អាយុ ៤៧ឆ្នាំ ជាកម្មករ មានស្រុកកំណើតរស់នៅភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នរស់នៅភូមិខាងលើ។ ចំណែកបុរសជាប្តីត្រូវប្រពន្ធរត់ចោលឈ្មោះ នី ម៉ៅ អាយុ ២៥ឆ្នាំ ជាកម្មករសំណង់ មានកូនស្រីម្នាក់ឈ្មោះ ម៉ៅ ចិន្តា អាយុ ១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិព្រែកទ្រនប់ ឃុំកំពង់ស្វាយ ស្រុកស្អាង ខេត្តកណ្តាល មានម្តាយឈ្មោះ ម៉ី ហៀង អាយុ ៥៧ឆ្នាំ ឪពុកឈ្មោះ ទ្រី លី អាយុ ៥១ឆ្នាំ ជាកម្មករធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមបញ្ជាក់ថា ស្រ្តីជាប្រពន្ធធ្លាប់រត់ចោលប្តី និងកូនទៅតាមម្តាយបង្កើតរបស់ខ្លួន ដែលតែងតែមកល្បួងនាំយកនាងឲ្យទៅរកស៊ីធ្វើការតាមហាងការ៉ាអូខេ និងបញ្ចុះបញ្ជូលឲ្យយកប្តីទៀតចំនួន ៥លើក មកហើយ តែដោយក្តីស្រលាញ់ពីប្តីបានតាមស្វែងរកប្រពន្ធត្រលប់មកវិញ ដើម្បីរួមរស់ជាមួយគ្នា។ តែម្តងនេះ ដោយសារពាក្យសម្តីចុងក្រោយរបស់នាងជាប្រពន្ធធ្វើឲ្យប្តីឈឺចុកចាប់ក្នុងទ្រូងយ៉ាងខ្លាំង ទើបសុខចិត្តរស់នៅជាមួយកូនស្រីដ៏តូចមានអាយុទើបតែ ១ឆ្នាំ ប្រសើរជាង។

ហើយនៅព្រឹកថ្ងៃទី០៧ វិច្ឆិកា ២០១៣ បុរសជាប្តីបានទៅជម្រាបប្រាប់ខាងមន្ទីរកិច្ចការនារី ឲ្យបានជ្រាបជាព័ត៌មាន ហើយខាងមន្ទីរកិច្ចការនារី បានណែនាំថា បើសិនជានាងចុះចេញទៅតាមប្រុសផ្សេងទៀតឲ្យទៅចុះ យើងសុខចិត្តរស់នៅជាមួយកូន ហើយរង់ចាំរយៈពេលពីរទៅបីខែទៀត បើនាងអត់ត្រលប់មកវិញទេ យើងអាចរៀបការប្រពន្ធថ្មីម្នាក់ទៀតបាន។ ម្យ៉ាងវិញទៀត ខាងមន្ទីរកិច្ចការនារី បានបញ្ជាក់ថា បើសិនជាប្រពន្ធរបស់បុរសនោះ ត្រលប់មកវិញត្រូវប្រយ័ត្ន ព្រោះនាងចេញទៅធ្វើការតាមហាងការ៉ាអូខេ និងតាមកន្លែងរកស៊ីផ្លូវភ្លើងពណ៌ផ្សេងៗ ប្រយ័ត្នក្រែងឆ្លងមេរោគដល់ខ្លួននៅថ្ងៃខាងមុខ៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved