Breaking News
Loading...
Monday, September 30, 2013

Kelly Brook មាន​ទំនាក់ទំនងស្នេហា​ជាមួយនឹង តារាបាល់ឱប James Haskell (Video Inside)


អង់គ្លេស ៖ តារាម៉ូដែលដើមទ្រូងទ្រលុកនាង Kelly Brook ទទួលរងនូវពាក្យចចាមអារ៉ាមថា កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹង តារាបាល់ឱប James Haskell ។ នេះបើយោងតាមសារព័ត៌មាន ឌីជីថល ចុះផ្សាយកាលពីថ្ងៃទី ២៩ កញ្ញា ។

តារាម៉ូដែល រូបនេះ ត្រូវបានគេប្រទះឃើញ ជិតស្និទ្ធជាមួយនឹង James Haskell ដោយលក្ខណៈផ្អែមល្អែម នៅ  London Wasps ក្នុងប្រទេសអង់គ្លេស កាលពីចុងសប្តាហ៍កន្លងទៅ។

សាក្សីបានធ្វើការអះអាងថា គេបានឃើញអ្នកទាំងពីរបានចំណាយពេល ដ៏ច្រើនបំផុត នាពេលល្ងាចរួមគ្នា នៅសណ្ឋាគារ  Grosvenor House Hotel ក្នុងទីក្រុងឡុងដ៏ ។
ប្រភពដដែលបានបន្តថា តារាបាល់អោប James Haskell   បានព្យាយាមថើប តារាម៉ូដែលដើមទ្រូងធំ Kelly Brook  និងបានឲ្យលេខទូរស័ព្ទគ្នាទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់ Kelly Brook នាងពិតជាយីអ៊ុនឡើង និងកាកកបជាមួយនឹងស្នេហា តារាបាល់ឱប ក្នុងនោះមាន លោក Thom Evans និង Danny Cipriani ។ សម្រាប់Danny Cipriani  និង Kelly Brook រឿងរ៉ាវប្រេះឆា នៅក្នុងឆ្នាំនេះតែប៉ុណ្ណោះ។ថ្មីៗនេះដែរ សម្រាប់ Kelly Brook បានបង្ហាញខ្លួនជាមួយនឹងការសម្តែងក្នុងបទចម្រៀង ‘Juliet’ របស់ក្រុមចម្រៀង  Lawson ដែលនឹងចេញផ្សាយនៅថ្ងៃទី ១៣ ខែ តុលា ខាងមុខនេះ ។

ទស្សនាបទចម្រៀង “Juliet”  ដូចខាងក្រោមនេះ៖

Looking Today

Looking Today

 

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved