Breaking News
Loading...
Monday, September 23, 2013

ស្ដ្រីម្នាក់ខ្មាសគេមិនស្ទើរ ទៅអង្គុយលេងទោងកូនក្មេង ហើយជាប់ទៅណាក៏មិនរួច


មានរថយន្ដពន្លត់អគ្គិភ័យចំនួន៣ ដែលយ៉ាងហោចណាស់មានអ្នកពន្លត់អគ្គិភ័យ ១២នាក់បានជួយអន្តរាគមន៍ ជួយយកស្ដ្រីម្នាក់ចេញពីទោងក្មេងលេង នៅតាមសាធារណៈ។

មានស្ដ្រីម្នាក់ បានទៅអង្គុយក្នុងកន្ត្រកទោងកូនក្មេង នៅសួនកំសាន្ដ Finsbury ភាគខាងជើងទីក្រុងឡុង កាលពីម្សិលមិញ តែសំណាងអាក្រក់ នាងបានជាប់នៅនឹងទោងនោះ មិនអាចចេញរួច។ យោងតាមសំដីរបស់ ក្រុមអ្នកពន្លត់អគ្គិភ័យ បានឲ្យដឹងថា ពួកគាត់បានទទួលទូរស័ព្ទពីស្ដ្រីម្នាក់ ឲ្យទៅសួនកំសាន្ដរបស់ក្មេង ដោយពួកគាត់ស្មានតែក្មេងមានរឿង ពួកគាត់បានយកនូវឧបករណ៍ជាច្រើន ដើម្បីជួយដល់ក្មេងរងគ្រោះ តែនៅពេលដែលទៅដល់ បែរជាមនុស្សធំទៅវិញ។

ស្ដ្រីរងគ្រោះមិនបានរងរបួស ឬ ឈឺចាប់អ្វីឡើយ តែនាងមានភាពខ្មាសអៀនយ៉ាងខ្លាំង ដោយមានអ្នកសង្គ្រោះជាច្រើន មកជួយនាងឲ្យចេញពីទោងក្មេងលេង។ ក្នុងការយកនាងចេញពីទោងនេះ គឺប្រើពេលតែ១៥នាទីតែប៉ុណ្ណោះ ដោយពួកគេបានកាត់នូវច្រវាក់ទោងចេញ ហើយកាត់កន្ត្រកដែលជាប់នៅនឹងស្ដ្រីរងគ្រោះ។

បើលោកអ្នកជាប់នៅទីនោះវិញ តែនឹងធ្វើបែបណា ប្រហែលជាខ្មាសគេមិនស្ទើរទេ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved