Breaking News
Loading...
Monday, September 30, 2013

ស្រវឹងបើកឡាន លើផ្លូវរថភ្លើង


កាលពីពេលថ្មីៗនេះ មានបុរសម្នាក់បានបើកបរ រថយន្ត របស់ខ្លួននៅលើផ្លូវរថភ្លើង ក្នុងទីក្រុង Bochum ប្រទេស អាល្លឺម៉ង់។ តាមប្រភពពត៌មានបានអោយដឹងថា លោក Martin Hube អាយុ២៧ឆ្នាំ ត្រូវបានប៉ូលីស ឃាត់ខ្លួនខណៈពេល ដែលរូបលោក មានសភាពស្រវឹងខ្លាំង ហើយបើកបររថយន្ត លើផ្លូវរថភ្លើង។ ប្រភពពត៌មានពី ប៉ូលីសនៅកន្លែងកើតហេតុ បានអោយដឹងទៀតថា ក្រុមប៉ូលីសមានការពិបាក យ៉ាងខ្លាំងពេល ដែលបុរសខាងលើ មិនព្រមឈប់តាមសំរួល ដោយគេខិតខំបើកបរទាំងខ្លួនឯងស្រវឹង ប៉ុន្តែសំណាងល្អណាស់ ដែលពេលនោះគ្មានរថភ្លើង ឆ្លងកាត់ បើមិនដូច្នោះទេ វានឹងបង្ករអោយមានគ្រោះថ្នាក់ ដល់អ្នកដទៃ ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា លោក Martin Hube ត្រូវបានប៉ូលីសដាក់ទោសទៅតាមច្បាប់ ដោយគាត់បានល្មើសទៅនឹងច្បាប់ បើកបរពេលស្រវឹង និង បណ្ណ័បើកបរ ហួសសុពលភាព៕

12456-1380334620593

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved